(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានក្តីរន្ធត់ក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុតចំពោះ ដំណឹងមរណភាពរបស់មហាឧបាសិកា តាន់ រ៉ាយ ត្រូវជាម្តាយបង្កើតលោក កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១១៖១៥នាទីយប់ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ នៅទីក្រុងបាងកក ប្រទេសថៃ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចាត់ទុកថា មរណភាពរបស់មហាឧបាសិកា តាន់ រ៉ាយ គឺជាការបាត់បង់មាតាម្នាក់ ជីដូនម្នាក់ប្រកបដោយព្រហ្មវិហារធម៌របស់កូនៗ និងចៅៗ ដោយជីវិតរបស់មហាឧបាសិកា បានបូជាកម្លាំងកាយ កម្លាំងចិត្តក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗដល់កូន និងចៅៗឱ្យក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសមានទុក្ខ និងសោកស្តាយជាទី បំផុតជាមួយ លោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ នៃសពទាំងអស់ ដែលបានបាត់បង់អ្នកម្តាយ ជីដូន ដែលប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំងសូមចូលរួមរំលែកទុក្ខដោយសេចក្តីសង្វេគជាទីបំផុត។ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធមហាឧបាសិកា តាន់ រ៉ាយ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕