(ភ្នំពេញ)៖ សំណុំរឿងរដ្ឋប្បវេណីលេខ១៣៨ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ របស់សាលាដំបូងខេត្តព្រះសីហនុ នឹងត្រូវធ្វើនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល (សវនាការ) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។

យោងតាមលិខិតជូនដំណឹងស្តីពី ការបញ្ជូនតាមការផ្សាយជាសាធារណៈ របស់ក្រឡាបញ្ជី នៃសាលាដំបូងខេត្តព្រះសីហនុ បានជូនដំណឹងដល់៖

១៖ ឈ្មោះ វ៉ាន់ ឌួយ ភេទប្រុស អាយុ៥១ឆ្នាំ សញ្ជាតិខ្មែរ អាសយដ្ឋានភូមិ៥ សង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ។
២៖ ឈ្មោះ វ៉ាន់ ហោ ភេទប្រុស អាយុ៦៧ឆ្នាំ សញ្ជាតិខ្មែរ អាសយដ្ឋានផ្ទះលេខ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
៣៖ ឈ្មោះ លី ខេង ភេទប្រុស អាយុ៦១ឆ្នាំ សញ្ជាតិខ្មែរ អាសយដ្ឋានភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដែលជាសហចុងចម្លើយ ក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ ១៣៨ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ របស់សាលាដំបូងខេត្តព្រះសីហនុ ឱ្យបានជ្រាបថា ចៅក្រមទទួលបន្ទុកសំណុំរឿង បានសម្រេចអនុញ្ញាតឱ្យធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈអំពីដីកាកោះចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តព្រះសីហនុ ដោយបានកំណត់យក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៩និង០០នាទីព្រឹក ដើម្បីធ្វើនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល។

ក្នុងការបញ្ជូនតាមការផ្សាយជាសាធារណៈនេះ តុលាការបានសម្រេចឱ្យធ្វើការបញ្ជូនតាមលក្ខខណ្ឌដូចខាងក្រោម៖

១៖ បិទផ្សាយលិខិតជូនដំណឹងនេះនៅបញ្ជារព័ត៌មានសាលាដំបូងខេត្តព្រះសីហនុ។
២៖ បានចុះផ្សាយលិខិតជូនដំណឹងស្តីពី ការបញ្ជូនតាមការផ្សាយជាសាធារណៈ នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ (Facebook Page) របស់សាលាដំបូងខេត្តព្រះសីហនុ និងសារព័ត៌មាន Fresh News។

សេចក្តីនេះ សូមសហចុងចម្លើយឈ្មោះ វ៉ាន់ ឌួយ ភេទប្រុស ឈ្មោះ វ៉ាន់ ហោ ភេទប្រុស និងឈ្មោះ លី ខេង ភេទប្រុស ចូលមកយកដីកាកោះចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ និងពាក្យបណ្តឹងនៅសាលាដំបូងខេត្តព្រះសីហនុ ដែលបានរក្សាទុកជារៀងរាល់ថ្ងៃ និងម៉ោងធ្វើការ៕