(តាកែវ)៖ លោកស្រីបណ្ឌិត កុយ ពិសី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគីរីវង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃអំពក នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំមួយ នៅមូលដ្ឋានឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះ។

កិច្ចប្រជុំនេះបានធ្វើឡើង នៅស្នាក់ការបក្សឃុំព្រៃអំពក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាឃុំព្រៃអំពកផងដែរ។

នាឱកាសនោះដែរ លោកស្រីបណ្ឌិត កុយ ពិសី បានណែនាំឱ្យសមាជិកក្រុមប្រឹក្សាសាមគ្គីផ្ទៃក្នុងឱ្យរឹងមាំ និងបម្រើសេវាជូនពលរដ្ឋឲ្យបានល្អ ដោយមិនរើសអើងនិន្នាការគណបក្សនយោបាយ ដើម្បីឈានទៅយកលទ្ធផលបោះឆ្នោតឲ្យបានល្អលើសលប់។

លោកស្រីបណ្ឌិតបានណែនាំដល់បេក្ខជនក្រុមប្រឹក្សាឃុំ ត្រូវធ្វេីយ៉ាណាពង្រឹងផ្ទៃក្នុងបក្ស និងបង្កើនចំនួនសមាជិកបក្យឲ្យបានកាន់តែច្រើនឡើង និងធ្វើចលនាកៀរគរឲ្យចូលរួមសកម្មភាពរបស់គណបក្សឱ្យបានផុសផុល។

លោកស្រីជំរុញឱ្យ ថ្នាក់ដឹកនាំឃុំត្រូវរួមគ្នាកសាងប្រជាប្រិយភាពឲ្យកាន់តែល្អប្រសើរ និងខិតខំធ្វើចលនាឲ្យសមាជិកបក្សទៅបោះឆ្នោតបានគ្រប់ៗគ្នា៕