(ភ្នំពេញ)៖ សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១០​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ បាន​ចំណាយ​ពេល​មួយ​ថ្ងៃពេញ​ ដើម្បី​កាត់​ទោស​ជនជាប់ចោទ​៣នាក់​ ពាក់​ព័ន្ធការ​​ប្រព្រឹត្តអំពើហិង្សាលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីរ​រូប​​ ។ ក្រោយ​ការ​សួរ​ដេញដោល​រហូត​ដល់​ពេល​ព្រលប់​ លោក​ចៅក្រម​ ហេង​ សុខណា​ សម្រេច​ថា​ សាល​ក្រម​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ឧសភា​ ឆ្នាំ​២០១៦​ ។

ជា​ការ​កត់សម្គាល់នៅ​ក្នុង​ពេល​សួរ​ដេញដោល​ ជនជាប់ចោទ​ទាំង​៣នាក់​មាន​ឈ្មោះ​ ចាយ​ សារិទ្ធ​ ឈ្មោះ​ ម៉ៅ​ ហឿន​ និង​ ឈ្មោះ​ សុត​ វណ្ណ​នី​ បាន​ឆ្លើយ​សារភាព​ដូចៗគ្នាថា​ ​ពិតជាបានប្រព្រឹត្តអំពើហិង្សាលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបប្រាកដមែន។ ប៉ុន្តែជនជាប់ចោទបានបដិសេធថា ពុំបានវាយបំផ្លិចបំផ្លាញរថយន្តរបស់ជនរងគ្រោះនោះទេ៕