(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូន​ដំណឹងមួយ​ជុំវិញការគ្រប់គ្រង វត្តមានមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៅគ្រប់ស្ថាប័ន​ទាំងអស់។

សេចក្តីជូនដំណឹងដដែល បានបញ្ជាក់ឲ្យដឹងថា «ក្រសួងមុខងារសាធារណៈ សូមជូនដំណឹងដល់ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិកាគ្រប់គ្រងស្ថាប័នទាំងអស់ថា ដើម្បីចូលរួម​គ្រប់គ្រងវត្តមាន​ការងារពិតប្រាកដ របស់មន្រ្តីរាជការស៊ីវិល និង មន្រ្តីជាប់កិច្ចសន្យា នៅតាមស្ថាប័នទាំងអស់ មេត្តាជំរុញឲ្យប្រធានអង្គភាពគ្រប់គ្រងផ្ទាល់ អនុវត្តប្រព័ន្ធគ្រប់គ្រងវត្តមាន មន្រ្តី រាជការ និងមន្រ្តីជាប់កិច្ចសន្យា នៅតាមអង្គភាព នីមួយៗឲ្យបានគ្រប់ជ្រុងជ្រោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ»

ខាងក្រោមនេះ គឺជាលិខិតរបស់ក្រសួងមុខងារសាធារណៈ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖