(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា នៅតាមបណ្តាលក្រសួងស្ថាប័នរដ្ឋទាំងអស់។

ក្រសួងមុខងារសាធារណៈ បានស្នើដល់គ្រប់ក្រសួងស្ថាប័ន ចាត់ចែង និងណែនាំដល់គ្រប់នាយកដ្ឋានបុគ្គលិក ឬអង្គភាពគ្រប់គ្រងធនធានមនុស្ស ក្រោមឱវាទនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​ផ្តល់របាយការណ៍ អំពីការដាក់អនុវត្តប្រព័ន្ធគ្រប់គ្រងព័ត៌មាន មកអគ្គនាយកដ្ឋានគ្រប់គ្រង មុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈឲ្យបានត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦៕