(ស្វាយរៀង)៖ លោកឧត្តមសេនីត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្វាយរៀង និងលោក សុខ រស់ អភិបាលស្រុកកំពង់រោទិ៍ បានអញ្ជើញទៅសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារក្រីក្រចំនួន៤គ្រួសារ រស់នៅភូមិព្រៃរបឹស ឃុំត្នោត ស្រុកកំពង់រោទិ៍ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះក្រោយពីទទួលបានព័ត៌មានថា ពួកគេជួបការលំបាកលើជីវភាពរស់ប្រចាំថ្ងៃ។

មន្រ្តីអាវុធហត្ថបានឲ្យដឹងថា ប្រជាពលដ្ឋដែលបានទទួលអំណោយពី មេបញ្ជាការអាវុធហត្ថខេត្តនោះ រួមមាន ឈ្មោះ កែ ទ្រី ស្រីអាយុ៤៧ឆ្នាំ ឈ្មោះ ហ៊ុល រ៉ុន ស្រីអាយុ៥៤ឆ្នាំ ឈ្មោះ គង់ ប៉េវ ស្រីអាយុ៦៧ឆ្នាំ និងឈ្មោះ អៀនជាតិ ស្រីអាយុ៤៣ឆ្នាំ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ៥០ គីឡូក្រាមប៊ីចេង០២ គីឡូក្រាម ស្កសរ០២គីឡូក្រាម ត្រីខ០២យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ថវិកា១០ម៉ឺនរៀល។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ ក៏បានជួយឧបត្ថម្ភដល់ កុមាពិការ០១ នាក់(ខ្វិន)ឈ្មោះ ឈាន ចយ អាយុ៧ឆ្នាំ ចំនួន៤០ម៉ឺនរៀល និងឧបត្ថម្ភដល់គ្រួសារឈ្មោះ ចិន សាវាន ភេទស្រី អាយុ៣៦ឆ្នាំ ចំនួន៦០ម៉ឺនរៀល សំរាប់បុកអណ្ដូងទឹក១ ដើម្បីមានទឹកប្រើប្រាស់ក្នុងគ្រួសារផងដែរ៕