(ត្បូងឃ្មុំ)៖ កម្លាំងននគរបាលក្រុងសួង ខេត្តត្បូងឃ្មុំ បានធ្វើការបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅវេលាម៉ោង១៣៖៣០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចបារុងយាមកៅស៊ូ ឡូ១១B ភូមិ១៨ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះទី១ យ៉ុន ឃុនទ្រី អាយុ២៧ឆ្នាំ រស់នៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង ទី២ឈ្មោះ ហោ វ៉ាង អាយុ១៩ឆ្នាំ រស់នៅភូមិធ្លក សង្កាត់សួង ក្រុងសួង និងទី៣ មានឈ្មោះ ភាព វល័ក្ខ អាយុ២៨ឆ្នាំ នៅភូមិ៣១០ សង្កាត់សួង ក្រុងសួង។

ក្រោយពីបានឃាត់ខ្លួនរួចហើយ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ ទៅអធិការដ្ឋាននគរបាលក្រុងសួង ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕