(ភ្នំពេញ)៖ កម្មវិធីបុណ្យសព និងតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី របស់មហាឧបាសិកា តាន់ រ៉ាយ ត្រូវជាម្តាយបង្កើតលោក កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងត្រូវចាប់ផ្តើមរយៈពេល៣ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

សម្រាប់ពិធីបញ្ចុះសពនឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៩៖៣០នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន សខេង។

គួរជម្រាបថា មហាឧបាសិកា តាន់ រ៉ាយ បានទទួលមរណភាព កាលពីថ្ងៃទី១១ ខែមេមសា ឆ្នាំ២០២២ វេលាម៉ោង ១១៖១៥នាទីយប់ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ នៅទីក្រុងបាងកក ប្រទេសថៃ។

ដំណឹងនេះចាត់ទុកជាសេចក្តីជូនដំណឹងជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយ នៃសពមហាឧបាសិកា តាន់ រ៉ាយ មេត្តាផ្តល់កិត្តិយស អញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យសពដោយក្តីអនុគ្រោះ៕