(កំពង់ចាម)៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ លោកគ្រូ អ្នកគ្រូ និងសិស្សទសវត្យឆ្នាំ៩០ នៃវិទ្យាល័យស្រីសន្ធរចំនួន២៧០នាក់ បានជួបប្រជុំរម្លឹកអនុស្សាវរីយ៍គ្នា ក្រោយបែកអស់ជិត៣០ឆ្នាំ និងចែករំលែកបទពិសោធន៍ការងារ សុខទុក្ខរវាងមិត្តភក្តិ និងមិត្តភក្តិ ព្រមទាំងចែកនូវអំណោយដេីម្បីរំលឹកគុណលោកគ្រូ អ្នកគ្រូ ដែលបានផ្តល់ចំណេះដឹងដំបូន្មានល្អៗក្លាយជាប្រជាពលរដ្ឋល្អ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ លឹម តុងហួត លោក វ៉ឹក សុផល, លោក យូ គឹមប៊ុនតេង, លោក ឆេង សំអាង, លោក ប៉ោ អ៉ីវគង់, លោក តឹក មុយថេង និងលោក សៀង ចន្ថា សុទ្ធតែបានលេីកឡេីងពីគុណបំណាច់លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងវិទ្យាល័យស្រីសន្ធរដែលបានផ្ទេរចំនេះដឹង គុណធម៌ សម្រាប់ជាទុនដល់សិស្សទាំងអស់បន្តដំណេីររបស់ខ្លួនសម្រេចគោលដៅ និងគោលបំណងរបស់សិស្សទាំងអស់ក្រោយបញ្ចប់ការសិក្សា។

ក្នុងឱកាសនោះដែរ លោកគ្រូ អ្នកគ្រូ និងក្រុមអតីតសិស្ស បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ជួយឆក់យកជីវិតប្រជាពលរដ្ឋមកវិញ តាមរយៈការស្វះស្វែង និងយុទ្ធនាការជាតិចាក់វ៉ាក់សាំងស្រោចលេីប្រជាពលរដ្ឋ បង្កេីតភាពស៊ាំសហគមន៍អាចរាជរដ្ឋាភិបាលបេីកការកម្សាន្តសប្បាយទទួលអំណរឆ្នាំថ្មី។

ជាមួយគ្នានោះ លោកគ្រូ អ្នកគ្រូ និងអតីតសិស្ស សុទ្ធតែបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានរក្សាបាននូវសន្តិសុខជូនប្រជាពលរដ្ឋបានកម្សាន្តសប្បាយចូលឆ្នាំថ្មីទាំងអស់គ្នា មានសន្តិភាព មានជីវិតមានសង្រ្កាន្ត ប្រជាពលរដ្ឋសប្បាយរីករាយជុំគ្នាធ្វេីបុណ្យទាន លេងល្បែងប្រជាប្រីយ ជូនកាដូរលឹកគុណ៕