(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២ករណី ក្នុងនោះ ករណីប្រើប្រាស់១ករណី និងជួញដូរ១ករណី ឃាត់ខ្លួនជនសង្ស័យ២៧នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១៨៣៧ករណី ឃាត់មនុស្ស៤២៦៦នាក់ (ស្រី៣០២នាក់)៕