(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានមនុស្សចំនួន ២៧នាក់បានបាត់បង់ជីវិត និងរងរបួសចំនួន៨០នាក់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២២នេះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៦ ខែមេសានេះ។
របាយការណ៍របស់អគ្គស្នងការនគរបាលជាតិបញ្ជាក់ថា៖
* នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល១៥នាក់។
* នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន២៥លើក បណ្ដាលឲ្យមនុស្សស្លាប់១៦នាក់ និងរបួសធ្ងន់ស្រាល៣៤នាក់។
* នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន១៤លើក ក្នុងនោះស្លាប់ចំនួន ០៨នាក់ របួសធ្ងន់ស្រាល៣១នាក់៕