(ភ្នំពេញ)៖ ខណៈដែលទិវាមាតាអន្តរជាតិ នាចុងសប្តាហ៍នេះ អ្នកប្រើប្រាស់បណ្ដាញសង្គមនានាជាពិសេសគឺទំព័រ Facebook បានសម្ដែងក្តីស្រលាញ់ ក៏ដូចជាការដឹងគុណរបស់ខ្លួនចំពោះម្ដាយ តាមរយៈការផ្ញើសារ ការថតរូប និងទិញកាដូអានុស្សាវរីយ៍សម្រាប់អ្នកម្តាយជាដើម។

ទន្ទឹមនឹងនេះ ដើម្បីជាការអបអរទិវាមាតាអន្តរជាតិនេះ Pond’s (ផនស៍) ដែលជាម៉ាកផលិតផលថែរក្សាស្បែកមុខដែលឈានមុខជាអន្តរជាតិ ក៏បានបង្កើតជាទំព័រពិសេសរបស់ខ្លួនមួយឈ្មោះថា «Mom Is Miracle» ដែលមានន័យថា «អ្នកម្តាយជាស្រ្តីដ៏អស្ចារ្យ» ថែមទៀតផង។ នៅលើទំព័រនោះ Pond’s បានបង្ហោះខ្សែវីដេអូខ្លីមួយដែលបង្កប់នូវខ្លឹមសារអប់រំពីការរំលឹកគុណ ការដឹងពីទោសកំហុសនានាដែលជាកូនបានធ្លាប់ធ្វើខុស និងមានការផ្ញើសារក្តីស្រលាញ់ពីកូនៗចំពោះម្ដាយ ក៏ដូចជាទឹកចិត្តម្ដាយដែលមានចំពោះកូនវិញ។

កញ្ញា សយ ម៉ូនីកា ដែលបានចូលរួមក្នុងខ្សែវីដេអូនោះ បានព័ណ៌នាអំពីម្ដាយរបស់ខ្លួន ដូច្នេះថា​ «ម្ដាយ គឺជាបុគ្គលដ៏អស្ចារ្យហើយ គាត់ជាព្រះរស់ ព្រោះម្ដាយខ្ញុំ គាត់ដើរតួជាឪពុកផង គាត់ដើរតួជាម្ដាយផង។ ចំពោះលោកស្រី សំ សុជាតា វិញបានលើឡើងទាំងអួលដើមក និងស្រក់ទឹកភ្នែក ថាខ្ញុំចង់សូមទោសម៉ាក់ ជួនកាល កូនបាននិយាយអ្វីឆ្គាំឆ្គងលើម៉ាក់ កូនសូមទោស កូនអរគុណម៉ាក់ខ្លាំង ដែលបានតែងតែជួយមើលថែទាំកូនតាំងពីតូច ហើយមិនត្រឹមតែហត់នឹងមើលកូនទេ ហត់មើលកូនរបស់កូន (ចៅ) ទៀត»

ខ្សែវីដេអូ ដែលមានរយៈពេលជិត ៥ នាទីនេះ ត្រូវបានទទួលការទស្សនារាប់ម៉ឺននាក់ និងមានអ្នកចែករំលែកជាច្រើនផងដែរ ដោយម្នាក់បានបង្ហាញពីចំណាប់ ក៏ដូចជាបង្ហាញពីមនោសញ្ចេតនា ការស្រឡាញ់ ដែលមានចំពោះម្តាយរបស់ខ្លួនផងដែរ។

ចង់ដឺងថាខ្លឹមសារលំអិតពី វីដេអូ Momis Miracle នេះ មានអត្តន័យជ្រាលជ្រៅកំរិតណា អ្នកអាចចូលទៅ Link ខាងក្រោមនេះ៖ https://www.facebook.com/MomisMiracle/videos/1579397332390938/?__mref=message_bubble