(ពោធិ៍សាត់)៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២នេះ ដែលជាថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរថ្ងៃទី១ មូលនិធិ ឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លីហៀករតនា បានចែកអំណោយជូនជនពិការកំបុតដៃទាំងសងខាង ចំនួន៤៣នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១លានរៀល ដែលប្រព្រឹត្ដទៅនៅវត្តមណីរតនារាម ខេត្តពោធិ៍សាត់ ហើយនេះក៏ជាការជួបជុំជនពិការ (កំបុតដៃទាំងពីរ) ទូទាំងប្រទេសលើកទី១១។

ក្នុងឱកាសនោះ ឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ក៏បានចុះពិនិត្យការសាងសង់ព្រះវិហារ នៅវត្ដមណីរតនារាម ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ ជាមួយគ្នានេះ ឧកញ៉ាបណ្ឌិត ជា រតនា បានអញ្ជើញបូជា ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ បច្ច័យ និងចង្ហាន់ វេរប្រគេនចំពោះព្រះសង្ឃគង់នៅវត្ដមណីរតនារាម។ ក្នុងនោះក៏បានជូនជាបច្ច័យដល់ដូនជី តាជី និងថវិកាមួយចំនួនទៀត ដល់កម្មករដែលកំពុងកសាងព្រះវិហារខាងលើនេះផងដែរ។

ទន្ទឹមនឹងនោះ មូលនិធិ ឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លីហៀករតនា បានគោរពថ្លែងអំណរគុណជូនចំពោះសប្បុរសជន ដែលបានចូលរួមថវិកាក្នុងកម្មវិធីបុណ្យ ចូលឆ្នាំខ្មែរប្រពៃណីជាតិ និងការចែកអំណោយជូនជនពិការកំបុតដៃទាំងសងខាង នៅវត្តមណីរតនារាម ខេត្តពោធិ៍សាត់ នៅថ្ងៃនេះរួមមាន៖

១៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់និងលោកជំទាវ ខៀវបុប្ផាផល ចំនួន ១៥០០ដុល្លារ
២៖ ឯកឧត្តម សឹម ប៉ុណ្ណារិទ្ធ និងលោកជំទាវ ជាដានីចំនួន ១,០០០ដុល្លារ
៣៖ ឯកឧត្តម ចៅ វ៉ាន់ហេង និង លោកជំទាវចំនួន ៥០០ដុល្លារ
៤៖ ឯកឧត្តម រ៉ាត់ ដារ៉ារត្ន័ និងលោកជំទាវ ជា ឡាក់គី ចំនួន ២,០០០ដុល្លារ
៥៖ លោកឧកញ៉ាស៊ុយហេងនិងលោកជំទាវហួតជូចំនួន ៥០០ដុល្លារ
៦៖ លោក មិត្ត សំអាត និងអ្នកស្រី សោម លាភភាចំនួន ១,០០០ដុល្លារ
៧៖ លោកឧកញ៉ាសៀកហេង និងលោកជំទាវចំនួន ១,០០០ដុល្លារ
៨៖ លោក ហេង សេងលី និងលោកស្រី សន សូម៉ាឡែន ចំនួន ១,០០០ដុល្លារ
៩៖ ឯកឧត្តម ប៉ែន សុក្រឹត្យវិទ្យា និងលោកជំទាវ ចំនួន ៥០០ដុល្លារ
១០៖ ឯកឧត្តម ចាន់ សុភក្រ្តា និងលោកជំទាវចំនួន ១,០០០,០០០រៀល
១១៖ ឧកញ៉ា ឡាច ប៊ុនលីម និងលោកជំទាវខា លីនដា ចំនួន ១,០០០ដុល្លារ
១២៖ ឯកឧត្តម ខូយ រីដា និងលោកជំទាវ ៣០០ដុល្លារ
១៣៖ លោក យាយ គួច ចាន់នាង ១០០ដុល្លារ
១៤៖ លោក ឈន សុភ័ក្រ្ត និងភរិយា ២០០ដុល្លារ៕