​(ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​៩​ ខែឧសភា​ ឆ្នាំ​២០១៦ម្សិលមិញ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​៩​លើក​ ក្នុង​នោះ​យប់​៤​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់​ រង​របួសធ្ងន់​៨​នាក់​​ និង​របួសស្រាល​៨​នាក់​ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​១៧​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៨​គ្រឿង​,​ រថយន្ត​ធុន​តូច​៦​គ្រឿង​,​ រថយន្ត​ធុនធំ​២​គ្រឿង​,​ យាន​ផ្សេងៗ​១​គ្រឿង​ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៤​លើក​,​ ស្រវឹង២​លើក​,​ មិន​គោរព​សិទ្ធិ​២​លើក​,​ ប្រជែង​គ្រោះថ្នាក់​ ១​លើក​ ក្នុង​នោះ​ មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​ ៦​នាក់​ យប់​៣​នាក់​។

ជាមួយគ្នានេះ ​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ​មធ្យោបាយ​ល្មើស​ ៣,៦១៦​ គ្រឿង​,​ អប់រំ​ ១,៤០៧​ គ្រឿង​,​ ពិន័យ​ ២,២០៩​ គ្រឿង​ ៕