(ត្បូងឃ្មុំ)៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានបញ្ជាក់ថា កម្លាំងនគរបាលរបស់លោក នៅរសៀលថ្ងៃទីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ បានបង្ក្រាបករណីជួញដូរគ្រឿងញៀនស្ថិត នៅចំណុចផ្ទះឈ្មោះ សំ ដុះ ភូមិជប់ទី១ ឃុំជប់ ស្រុកខេត្តត្បូងឃ្មុំ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតថ្នាំ៦២កញ្ចប់។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់រួមមាន
១-ឈ្មោះ សំ ដុះ ភេទប្រុស អាយុ ៣៩ឆ្នាំ
២-ឈ្មោះ សំ ឌី ភេទប្រុស អាយុ ១៦ឆ្នាំ
ទាំងពីរនាក់នៅភូមិភូមិជប់ទី១ ឃុំជប់ ស្រុកខេត្តត្បូង។

សមត្ថកិច្ចធ្វើការបង្ក្រាបខណៈពេលជនសង្ស័យ​​ កំពុងធ្វើសកម្មភាពដោះដូរថ្នាំញៀននៅក្នុងផ្ទះ និងដកហូូតបានម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀន បានចំនួន ៦២កញ្ចប់ (ធំ ០៣កញ្ចប់ និងតូច ៥៩កញ្ចប់) ឧបករណ៍ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នសមត្ថកិច្ច ជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕