(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកស្រី មានទុក្ខជាទម្ងន់ដោយប្អូនប្រុសបង្កើតរបស់លោក ឈ្មោះ ប៉ុល សារុន បានទទួលមរណភាព កាលពីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១២៖១៨នាទីយប់ រំលងអាធ្រាត្រ ក្នុងជន្មាយុ៦៣ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យប្រទេសថៃ។

ដំណឹងនេះចាត់ទុកជាសេចក្តីជូនដំណឹងជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយ មេត្រាជ្រាប។

សម្រាប់កម្មវិធីបុណ្យសពប្រារព្ឋធ្វើនៅវត្តទួលទំពូង រាជធានីភ្នំពេញ ដោយចាប់ផ្តើមនៅថ្ងៃទី១៣ ខែមេសា វេលាម៉ោង៧ព្រឹក និមន្តព្រះសង្ឃសូត្រមន្ត នមសិកាព្រះរតនៈត្រ័យ រាប់បាត្រ លុះដល់វេលាម៉ោង៣រសៀលរៀបចំរំកិលសពឡើងលើមេនរុ ហើយនៅវេលាម៉ោង៤ និង៣០នាទីល្ងាចថ្ងៃដដែលនឹងរៀបចំបូជាសព តាមពិធីសាសនា៕