(ភ្នំពេញ)៖ មហាឧបាសិកា តាន់ រ៉ាយ ត្រូវជាម្តាយបង្កើតលោក កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាព នៅថ្ងៃទី១១ ខែមេមសា ឆ្នាំ២០២២ វេលាម៉ោង ១១៖១៥នាទីយប់ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ នៅទីក្រុងបាងកក ប្រទេសថៃ។

ដំណឹងនេះចាត់ទុកជាសេចក្តីជូនដំណឹងជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយ នៃសពមហាឧបាសិកា តាន់ រ៉ាយ មេត្រាជ្រាប។

សម្រាប់កម្មពិធី ពេលវេលា និងទីកន្លែងនៃការរៀបចំប្រារព្ធពិធីបុណ្យសព មានទូលថ្វាយ និងជម្រាបជូនជាក្រោយ៕