(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ១៧នាក់, ចំណែកអ្នកជំងឺជាសះស្បើយចំនួន ២៧នាក់ និងស្លាប់គ្មាន។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៥,៩៨០នាក់, អ្នកជាសះស្បើយសរុបចំនួន១៣២,៦៦៦នាក់, ស្លាប់សរុបចំនួន៣,០៥៥នាក់៕