(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងយាងត្រឡប់មកប្រទេសកម្ពុជាវិញ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ស្អែកនេះ ក្រោយពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិន។

ការយាងនិវត្តរបស់ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ នឹងមានការទទួលដោយថ្នាក់ដឹកនាំជាន់ខ្ពស់នានា។

ព្រះមហាក្សត្រ និងសម្តេចម៉ែ ទ្រង់បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ដើម្បីពិនិត្យព្រះរាជសុខភាព។

សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ តែងតែយាងទៅពិនិត្យព្រះរាជសុខភាពចំនួនពីរដងក្នុងមួយឆ្នាំ តាមរយៈការយាងរបស់ក្រុមគ្រូពេទ្យនៅប្រទេសចិន៕