(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១៦នាក់, ជាសះស្បើយ២១នាក់ និងគ្មានអ្នកស្លាប់ទេ

២៖ សង្រ្គាម រុស្ស៉ី និង អ៊ុយក្រែន ផ្តាច់យកជីវិតជនស៊ីវិល ១,៧៩៣នាក់, នេះបើតាម UN

៣៖ សម្តេចតេជោ ហ៊ុន សែន ស្នើឡាវ ជំរុញការធ្វើពាណិជ្ជកម្មតាមព្រំដែន

៤៖ លោក ហ្សេលេនស្គី ប្ដេជ្ញាបន្តស្វែងរកសន្តិភាព ខណៈទទូចឱ្យលោកខាងលិច បញ្ជូនអាវុធមកបន្ថែម

៥៖ សម្ដេចតេជោ ហ៊ុន សែន៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ អាចនឹងមានកំណើន ៤.៨ភាគរយ

៦៖ កូរ៉េខាងជើងអបអរខួប១០ឆ្នាំ នៃការឡើងកាន់អំណាចរបស់លោក គីម ជុងអ៊ុន

៧៖ រដ្ឋមន្ត្រី ថោង ខុន៖ ចរន្តភ្ញៀវក្នុងចុងសប្តាហ៍នេះស្ទុះឡើងខ្លាំង ក្នុងចំនួនជិត៤០ម៉ឺននាក់ កើនឡើង៧៤%

៨៖ ស្រីលង្កា ប្រឈមមុខជិតអស់ថ្នាំព្យាបាលអ្នកជំងឺ ខណៈវិបត្តិកាន់តែមានសភាពធ្ងន់ធ្ងរ

៩៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៨៤៥,៣០៤នាក់ (គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២)

១០៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី Jacinda Ardern នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី និងជប៉ុន នៅចុងខែមេសានេះ

១១៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១១ ខែមេសានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣០.៣លាននាក់ និងស្លាប់៣៤.៤ម៉ឺននាក់

១២៖ យោធាមីយ៉ាន់ម៉ា វាយប្រហារតាមផ្លូវអាកាសលើក្រុមឧទ្ទាម នៅតំបន់ក្បែរព្រំប្រទល់ថៃ

១៣៖ ប្រធានាធិបតីឥណ្ឌូណេស៊ី ច្រានចោលការចោទប្រកាន់ជុំវិញ ការពន្យារពេលបោះឆ្នោត ដើម្បីបន្តកាន់អំណាច

១៤៖ កូរ៉េខាងត្បូងជាថ្មីម្តងទៀត បដិសេធមិនផ្តល់សព្វាវុធដល់អ៊ុយក្រែន

១៥៖ តៃវ៉ាន់បញ្ជាទិញថ្នាំព្យាបាលកូវីដ១៩ របស់ក្រុមហ៊ុន Pfizer ស្របពេលដែលករណីឆ្លងកើនឡើង

១៦៖ រុស្ស៉ីអះអាងថា ខ្លួនបាញ់កម្ទេចប្រព័ន្ធមីស៉ីល S-300 ដែលអឺរ៉ុបផ្តល់ឱ្យអ៊ុយក្រែន

១៧៖ នូវែលសេឡង់ ប្រកាសបញ្ជូនយន្តហោះយោធាដឹកជញ្ជូន C-130 Hercules ទៅកាន់អឺរ៉ុប

១៨៖ សហរដ្ឋអាមេរិក៖ មនុស្ស ៩,៧៤៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២០នាក់ស្លាប់ ក្នុង១ថ្ងៃ

១៩៖ ថៃ៖ មនុស្ស ២២,៣៨៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១០៥នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

- ព័ត៌មាន Fresh News Plus

១៖ Elon Musk សម្រេចបោះបង់ផែនការ ចូលរួមជាមួយក្រុមប្រឹក្សាភិបាល Twitter

២៖ ប្រពន្ធ Will Smith បង្ហាញខ្លួនដ៏កម្រពោរពេញដោយស្នាមញញឹម ក្រោយប្តីរបស់ខ្លួនមានរឿងចម្រូងចម្រាស់មួយចំនួនលើឆាក «Oscars»

៣៖ ការដណ្តើមពាន PL កាន់តែក្តៅ ពេល Mane ស៊ុតគ្រាប់តាមស្មើធ្វើឲ្យ Man City នាំមុខតែ ១ពិន្ទុលើ Liverpool

៤៖ កម្ពុជា បញ្ជូនក្រុមជម្រើសជាតិ ៤ប្រភេទកីឡាទៅហ្វឹកហាត់នៅកូរ៉េ ត្រៀមស៊ីហ្គេមនៅវៀតណាម

៥៖ Barca បន្តរកបាន ៣ពិន្ទុ ក្រោយវាយបកស៊ុត Levante ៣-២ តែក្រុម Real Madrid នៅបន្តឈរកំពូលតារាងដដែល

៦៖ រោងចក្រសហការរួមគ្នារវាង Mitsubishi និង Stellantis ថ្មីៗនេះបានប្រកាសបញ្ឈប់ការផលិតនៅក្នុងប្រទេសរុស្ស៊ី

៧៖ Formula 1 ឈានចូលជុំទី៤ ខណៈប្រកួត ៣ជុំមុន Leclerc ឈ្នះបាន ២លើកក្នុងឆ្នាំ២០២២

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)