(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៏ត្រីសែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីក្រុងពាលីបញ្ជុះបឋមសីលា កសាងរូបសំណាកស្តេចគ្រុឌមហាជយ័ នៅខាងមុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្វាយរៀង​ (ទីតាំងថ្មី) ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃរ័ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំប្រារព្ធពិធីបើកការដ្ឋានសាងសង់អគារ សេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលមានកំពស់៣ជាន់ លើទីតាំងផ្ទៃដីបណ្ដោយ៣០០ ម៉ែត្រទទឹង១០៣ម៉ែត្រ បច្ចុប្បន្នអគារនេះកំពុងដំណើការសាងសង់ តាមកិច្ចសន្យា របស់មេការក្រុមជាង មានរយៈពេល១២ខែ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃនេះដែរ នៅអង្គភាពមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ក៏មានរៀបចំពិធីក្រុងពាលី កសាងអគារស្នាក់នៅមួយខ្នងដែលមានបណ្ដោយ២៤ ម៉ែត្រទទឹង៨ ម៉ែត្រក្រោមវត្តមានលោកវរសេនីយ៏ឯកនុត នន្ទ មេបញ្ជាការរង នាយសេនាធិការកងរាជអាវុធហត្ថខេត្តផងដែរ៕