(ព្រះសីហនុ)៖ កញ្ញា ​ឪក សុគន្ធកញ្ញា ចង់ទិញខុនដូស្នាក់នៅរបស់ D’Seaview ដែលជាខុនដូរតែមួយគត់ស្ថិតនៅក្បែរមាត់ សមុទ្រក្នុងប្រទេកម្ពុជា។

កញ្ញា ឪក សុគន្ធកញ្ញា កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា៖ «ខ្ញុំពិតជាចង់មានផ្ទះនៅទីនោះ ជាពិសេសកន្លែងដែលមានសួនច្បារធំៗ ទេសភាពសមុទ្រ ហាងទំនិញល្បីៗ និងភោជនីយដ្ឋាន ដែលនៅក្បែរផ្ទះរបស់ខ្ញុំ។ ខ្ញុំមិនចាំបាច់ខ្វល់ពីរឿងចេញទៅខាងក្រៅដើម្បីញុំាអាហារឬទៅដើរផ្សារនោះទេព្រោះអ្វីៗដែលខ្ញុំត្រូវការគឺមាននៅ​ D’Seaview នេះហើយ»

កញ្ញា ឪក សុគន្ធកញ្ញា បានថ្លែងដូចនេះនៅកម្មវិធីពិព័រណ៌ CAMHOMES ដែលចាប់បើកពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ ខែឧសភា​ ឆ្នាំ២០១៦ នៅផ្សារទំនើបអ៊ីអន។​ សម្រាប់អតិថិជន ចង់បានលំនៅដ្ឋាន ដែលទំនើបក្នុងតម្លៃសមរម្យចាប់ពី ៥០.០០០ ដុល្លាអាមេរិចហើយបន្ទប់និមួយៗមានទំហំចាប់ពី៤៧ ម៉ែត្រការ៉េឡើងទៅ នៅខេត្តព្រះសីហនុ​ ពួកគាត់អាចទាក់ទងសួរព័ត៌មាននៅទីនោះផ្ទាល់ ចាប់ពីម៉ោង៩៖០០ព្រឹក ដល់៩៖០០យប់ ហើយមាន ក្រុមការងារផ្នែកលក់ដែលនឹងឆ្លើយតបរាល់ចម្ងល់ អំពីការជាវខុនដូ និងការផ្តល់ជូនពិសេសៗផ្សេង D’Seaview។

កញ្ញា ឪក សុគន្ធកញ្ញា បានបន្តទៀថា៖ «ជាងនេះទៅទៀតនៅក្នុងរដូវបុណ្យទាន ដូចជាបុណ្យចូលឆ្នាំខ្មែរបុណ្យណូអែល និងបុណ្យដទៃៗទៀត ខ្ញុំនឹងមានផ្ទះផ្ទាល់ខ្លួន ដើម្បីសម្រាកនៅកន្លែង ដែលខ្ញុំអាចកំសាន្តបាន»។ ខុនដូ D’Seaview គឺជាគម្រោងអភិវឌ្ឍន៍គ្មានពីរ ដោយទីមួយគឺវាស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មដ៏សកម្ម និងសម្រាកលំហែដ៏ពេញនិយម ដែលនោះគឺក្រុងព្រះសីហនុ។

ខុនដូ D’Seaview នឹងផ្តល់កន្លែងស្នាក់នៅបែបស៊ីវិល័យ ហាងទំនិញ ការិយាល័យ សណ្ឋាគារ និងភោជនីយដ្ឋានទំនើប ព័ទ្ធជុំវិញដោយសួនធម្មជាតិ ស្រស់ត្រកាល កន្លែងកម្សាន្តសម្រាប់កុមារ និងការរស់នៅដ៏សម្បូរបែប សម្រាប់លោកអ្នកដែលមិនចូលចិត្តភាពអ៊ូអរខ្លំាង។

លោក Mok JiaJie ប្រធានគ្រប់គ្រងទូទៅរបស់ CAMHOMES បានមានប្រសាស៍ឲ្យដឹងថា៖ «ទស្សនវិស័យរបស់ Camhomes គឺការផ្តល់នូវអចលនទ្រព្យ ប្រកបដោយសុវត្ថិភាព និងគុណភាពស្របតាមស្តង់ដារអន្តរជាតិ ជាមួយតម្លៃសមរម្យនៅកម្ពុជា។ វាគឺជាគោលដៅរបស់យើង ក្នុងការពង្រឹងស្តង់ដារនៃការរស់នៅ ដោយផ្តល់នូវលំនៅដ្ឋានប្រកបដោយគុណភាពខ្ពស់ សម្រាប់ប្រជាជនទូទាំងប្រទេស»

CAMHOMES ក៏បានដាក់ចេញនូវយុទ្ធនាការប្រចាំខែឧសភានេះ គឺយុទ្ធនាការ «ជម្រើសនៃជីវិតរស់នៅ និងជីវិតការងារប្រកបដោយសុខដុមភាព»។ សម្រាប់អតិថិជនដែលបានកក់ទីតាំងពាណិជ្ជកម្ម នៅខុនដូ D’Seaview នឹងទទួលបានខុនដូស្នាក់នៅមួយ ដោយឥតគិតថ្លៃដោយស័្វយប្រវត្តិ។

នៅថ្ងៃទី១៥ ខែឧសភា ដែលជាថ្ងៃចុងបញ្ចប់នៃពិព័ណ៍នេះ CAMHOMES នឹងមានការចាប់រង្វាន់សម្រាប់អតិថិជន ដែលបានទទួល «លេខអាទិភាព» ដើម្បីឈ្នះរង្វាន់ទូរទស្សន៍ និងទូទឹកកកសាមសុង ក៏ដូចជារង្វាន់ជាច្រើនទៀត។

សម្រាប់អតិថិជនដែលមិនអាចចូលរួមដោយផ្ទាល់​ នៅក្នុងព្រឹត្តិការណ៍នៅផ្សារអ៊ីអននេះ ពួកគាត់អាចអញ្ជើញទៅទស្សនា និងសាកសួរព័ត៌មាន នៅអគារកាណាឌីយ៉ា ឬនៅខេត្តព្រះសីហនុ ដែលមានផ្តល់ព័ត៌មានទាំងអស់ ពាក់ព័ន្ធនឹងខុនដូ D’Seaview ក៏ដូចជាការផ្តល់ជូនពិសេសជាច្រើនទៀត៕

http://image.freshnewsasia.com/2016/019/03/fn-2016-05-09-10-08-17-1.JPG http://image.freshnewsasia.com/2016/019/03/fn-2016-05-09-10-08-18-2.JPG http://image.freshnewsasia.com/2016/019/03/fn-2016-05-09-10-08-19-3.JPG http://image.freshnewsasia.com/2016/019/03/fn-2016-05-09-10-08-20-4.JPG http://image.freshnewsasia.com/2016/019/03/fn-2016-05-09-10-08-20-5.JPG