(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន២៥នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន២៧នាក់ និងគ្មានអ្នកស្លាប់ទេ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៥,៩១៤នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣២,៥៩៦នាក់, ស្លាប់សរុបចំនួន ៣,០៥៥នាក់៕