(ពោធិ៍សាត់​)៖ លោក​ លី​ សុគន្ធី​ ពីមុនជាអនុប្រធានមន្ទីរអប់រំ​ យុវជន​ និង​ កីឡា ត្រូវ​បានតែងតាំង​ ជា​ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​ កីឡា​ ខេត្ត​ពោធិ៍សាត់​ ជំនួស​លោក​ សួង​ សុភី​ ដែលត្រូវចូល​និវត្តន៍​​តាមប្រកាសលេខ​ ៣៤៦​ អយកប្រ.ក​ ចុះថ្ងៃទី​៣១​ ខែ​​មីនា​​ ឆ្នាំ២០១៦​​ របស់ក្រសួងអប់រំ​ យុវជន​ និង​ កីឡា​ ចាប់ពីពេលនេះតទៅ​ ។​

​ពិធី​ប្រកាស​ចូលកាន់មុខតំណែង​នេះ ត្រូវបាន​ធ្វើឡើង​នាព្រឹក​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ២០១៦​ នៅ​សាលប្រជុំ​សាលាខេត្ត​ពោធិ៍សាត់​ ក្រោម​អធិបតី​​ភាព លោកបណ្ឌិត ហង្ស​ ជួន​ ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​, លោក​ ម៉ៅ​ ធនិន អភិបាលខេត្តពោធិ៍សាត់​ និង​មានការ​ចូលរួម​ពី​​​តំណាង​មន្ទីរ អង្គភាព ស្ថាប័ន​ ពាក់ព័ន្ធ​នានាជុំវិញខេត្ត ជាច្រើន​នាក់​ផងដែរ​ ៕