(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងរដ្ឋបាលខណ្ឌឫស្សីកែវ បានជូនដំណឹងឲ្យប្រជាពលរដ្ឋរស់នៅសង្កាត់ទួលសង្កែទី១ និងសង្កាត់ទួលសង្កែទី២ ត្រៀមទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដោយសាររដ្ឋាករទឹក ត្រូវភ្ជាប់តំឡើងនាឡិកាទឹកថ្មី នៅយប់ថ្ងៃទី១១ ខែេមសា ឆ្នាំ២០២២។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា ខ្លួនគ្រោងកាត់ភ្ជាប់តំឡើងនាឡិកាទឹកថ្មីទំហំ១០០មម ចំនួន១ទីតាំងនៅលើចិញ្ចើមផ្លូវលេខ៦០០R និងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ២៥៥CC ដល់ផ្លូវលេខ៦០០RC ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ការងារកាត់ភ្ជាប់តំឡើងនាឡិកាទឹកថ្មីនេះ តម្រូវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា៤ម៉ោង គឺចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង២៤៖០០នាទីយប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ និងអាចធ្វើឲ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី ក្រោយពេលការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច៕