(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង២៨នាក់, ជាសះស្បើយ៥២នាក់ និងគ្មានអ្នកស្លាប់ទេ

២៖ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត NATO សន្យាផ្តល់សព្វាវុធបន្ថែមទៀត ដល់អ៊ុយក្រែន

៣៖ រដ្ឋមន្រ្តីការបរទេសអាស៊ាន ចេញសេចក្តីថ្លែងការណ៍ចូលរួមរំលែកទុក្ខ ចំពោះការស្លាប់ជនស៊ីវិល នៅអ៊ុយក្រែន

៤៖ រុស្ស៉ី សម្រេចចិត្តដើរចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្រោយត្រូវបានព្យួរសមាជិកភាព

៥៖ តុលាការបង្គាប់ឱ្យនាំខ្លួន លោក សៀម ភ្លុក ករណីក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ក្នុងការបង្កើតគណបក្សបេះដូងជាតិ

៦៖ អង់គ្លេសថា រុស្ស៉ី ដកកម្លាំងទាំងស្រុងចេញពី ភាគខាងជើងអ៊ុយក្រែន

៧៖ សម្ដេចក្រឡាហោម ស ខេង អំពាវនាវ១១ចំណុចដល់អ្នកប្រើប្រាស់ផ្លូវ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

៨៖ រុស្ស៉ីប្រកាសដាក់ទណ្ឌកម្មលើ នាយករដ្ឋមន្រ្តីអូស្រ្តាលី និងនូវែលសេឡង់

៩៖ កាកបាទក្រហមកម្ពុជាទទួលថវិកាពីសមាគមអភិរក្សដំរីអៃរាវត្តា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា

១០៖ លោក ម៉ាក្រុង៖ សង្រ្គាមនៅអ៊ុយក្រែន នឹងមិនបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះទេ

១១៖ កាកបាទក្រហមកម្ពុជាទទួលថវិកាពីសប្បុរជន៣ក្រុមផ្សេងគ្នា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា

១២៖ ជប៉ុន សម្រេចបណ្ដេញជនជាតិរុស្ស៉ី ៨នាក់ ចេញពីប្រទេស

១៣៖ អគ្គស្នងការនគរបាលជាតិ ដាក់បទបញ្ជាឱ្យនគរបាលទូទាំងប្រទេស ផ្តោតការយកចិត្តទុកដាក់ទៅលើការងារប្រចាំបញ្ជា និងត្រូវប្រកាសលេខ១១៧ ឱ្យប្រជាពលរដ្ឋបានដឹងកាន់តែច្រើន

១៤៖ អៀរឡង់អះអាងថា មន្រ្តីទូតរបស់ខ្លួនចំនួន២រូប ត្រូវបានបណ្តេញចេញពីរុស្ស៉ី

១៥៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៨៤១,៤៥៨នាក់ (គិតត្រឹមថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២)

១៦៖ ការបិទខ្ទប់ទីក្រុងសៀងហៃនៃប្រទេសចិន ដោយសារកូវីដ១៩ បង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ត្រូវលុបចោលជើងហោះហើរ

១៧៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការទុកដាក់ និងប្រមូលសំរាមនាឱកាសបុណ្យចូលឆ្នាំថ្មី រយៈពេល៣ថ្ងៃ ដោយសារកម្មករប្រមូលត្រូវឈប់សម្រាក

១៨៖ សហរដ្ឋអាមេរិក៖ មនុស្ស ៣២,៦៥៩នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤០៩នាក់ស្លាប់ ក្នុង១ថ្ងៃ

១៩៖ ការនាំចេញកម្ពុជា មានទឹកប្រាក់ ៣ ៥៩៥លានដុល្លារ កើន២១% នៅរយៈពេល២ខែដំបូង

២០៖ ថៃ៖ មនុស្ស ២៥,១៤០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨៩នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

២១៖ ប្រមុខការទូតចិន៖ សង្រ្គាមនៅអ៊ុយក្រែន កើតចេញពីអតុល្យភាពសន្តិសុខនៅអឺរ៉ុប

២២៖ តើប្រទេសណាខ្លះដែលបោះឆ្នោតដករុស្ស៉ី ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN?

២៣៖ វិភាគអន្តរជាតិ៖ តើជាកំហុសរបស់អាល្លឺម៉ង់ និងបារាំងឬ ដែលមិនឱ្យអ៊ុយក្រែនចូល NATO កាលពីឆ្នាំ២០០៨?

- ព័ត៌មាន Fresh News Plus

១៖ លោក Elon Musk ស្ថិតនៅកំពូលតារាងចំណាត់ថ្នាក់មហាសេដ្ឋីពិភពលោក

២៖ ក្រុមហ៊ុន Tesla កំពុងប្រមូលរថយន្ត Model 3 ត្រឡប់មកវិញសរុបប្រមាណជិត ១៣ម៉ឺនគ្រឿងក្នុងប្រទេសចិន

៣៖ បណ្ដាប្រទេសអាស៊ាន គាំទ្រកម្ពុជាទាំងស្រុង ក្នុងការកំណត់ប្រភេទកីឡាប្រកួតស៊ីហ្គេម ឆ្នាំ២០២៣

៤៖ បេរ៉ូ នឹងត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះ World Cup នៅអេស្ប៉ាញ

៥៖ ខ្សែបម្រើ Partey របស់ Arsenal ត្រូវអវត្តមានពីការប្រកួត ដោយសាររបួសភ្លៅ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)