(ភ្នំពេញ)៖​ នៅ​ថ្ងៃ​ទី​៨​ ខែឧសភា​ ឆ្នាំ​២០១៦ម្សិលមិញ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​១០​លើក​ ក្នុង​នោះ​យប់​៤​លើក​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​៥​នាក់​ រង​របួសធ្ងន់​១០​នាក់​​ និង​របួសស្រាល​៦​នាក់​​ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​១៥​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៨​គ្រឿង​,​ រថយន្ត​ធុន​តូច​៦​គ្រឿង​,​ រថយន្តធុន​ធំ​១​គ្រឿង​,​ ថ្មើរជើង​១​នាក់​ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៥​លើក​,​ មិន​ប្រកាន់​ស្តាំ​១​លើក,​ ប្រជែង​គ្រោះថ្នាក់​១​លើក​,​ មិន​គោរព​សិទ្ធិ១​លើក​,​ បត់​គ្រោះថ្នាក់​១​លើក​,​ ងងុយដេក​១​លើក​​ ក្នុង​នោះ​ មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​១២​នាក់​ យប់​៥​នាក់​។

ជាមួយគ្នានេះ ​លទ្ធផល​ត្រួតពិនិត្យ​ការ ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ​មធ្យោបាយ​ល្មើស​ ៣,៧៨៣​គ្រឿង​,​ អប់រំ ​១,៦៣២​គ្រឿង​,​ ពិន័យ​ ២,១៥១​គ្រឿង​៕ ​