(ភ្នំពេញ)៖ ឧបាសិកា នាង ហួន (ម្តាយលោកជំទាវ ទ្រី សុខា) រួមនឹងកូនបង្កើតទាំង៣នាក់ និងប្អូន៣នាក់ បានបរិច្ចាគថវិកាសរុប២,៩០០ដុល្លារអាមេរិក ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ រួមជាមួយក្រូចថ្លុងក្រចេះ ម្រេចកំពត ទឹកឃ្មុំធម្មជាតិ វត្ថុអនុស្សាវរីយ៍១ឈុត អាវយឺតសមាគម និងផ្ទាំងគំនូរកូនដំរី១ផ្ទាំង។

ឧបាសិកា នាង ហួន (ម្តាយលោកជំទាវ ទ្រី សុខា) រួមនឹងកូនបង្កើតទាំង៣នាក់ និងប្អូន៣នាក់ រួមមាន៖
* ឧបាសិកា នាង ហួន ឧបត្ថម្ភថវិកា ៥០០ដុល្លារ
* លោក អ៊ុក សំរិទ្ធិពេជ្រ និងលោកស្រី សាម សុភា ឧបត្ថម្ភថវិកា ៥០០ដុល្លារ
* លោក ដែន និមល និងលោកស្រី សាម សុផា ឧបត្ថម្ភថវិកា ៥០០ដុល្លារ
* លោក សាម សុឌីម៉ង់ និងលោកស្រី សួន វល័ក្ខ (ម្ចាស់ហាងបង្អែមរំដួល) ឧបត្ថម្ភថវិកា ៥០០ដុល្លារ
* លោក ទ្រី ច័ន្ទវិច្ឆិកា ២០០ដុល្លារ
* លោកស្រី ទ្រី សុខឃីម ២០០ដុល្លារ
* លោក គង់ ចន្ទ័ខេមរា និងភរិយា ៥០០ដុល្លារ។

នាកន្លងមក ឧបាសិកា នាង ហួន (ម្តាយលោកជំទាវ ទ្រី សុខា) រួមនឹងកូនបង្កើត និងប្អូន តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំជាមួយកាកបាទក្រហមកម្ពុជាក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ហើយក៏តែងតែបានចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។

សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមក្រហមកម្ពុជាក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ដើម្បីឱ្យសមាគមជាតិមួយនេះមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ឬសូមវេរចូលគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា នៅធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ដែលមានលេខគណនីដូចខាងក្រោម៖

* ប្រាក់រៀល៖ 100004348127
* ប្រាក់ដុល្លារអាមេរិក៖ 300001709996

ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនង៖
* លោកជំទាវ ពុំ ចន្ទីនី លេខទូរស័ព្ទ៖ ០១២ ៩២១ ១០៥
* លោកជំទាវ មែន នារីសោភ័គ លេខទូរស័ព្ទ៖ ០១២ ៨១០ ៨៥៤
* ឯកឧត្តម ឌួង អេលីត លេខទូរស័ព្ទ៖ ០១៧ ២៤៨ ៨៨៨