(ភ្នំពេញ)៖ កម្មវិធីប្រឡងចម្រៀងដ៏ល្បី ​លំដាប់ថ្នាក់ពិភពលោក «The Voice Cambodia» រដូវកាលទី២ វគ្គ The Battle សប្តាហ៍ទី៤ បានវិលមកសារជា​ថ្មី​ម្តង​ទៀតហើយ និងបានចាប់ផ្តើមចាក់​ផ្សាយជា​ផ្លូវការ​ កាលពីរាត្រីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ ចេញពីស្ទូឌីយោ ហង្សមាស HDTV Aeon Mall ភ្នំពេញ ជាន់ទី៤ ក្រោមការឧបត្ថម្ភផ្តាច់មុខ ដោយស្រាបៀរកម្ពុជា ខណៈដែលកម្មវិធីនេះ ទទួលបានការចាប់អារម្មណ៍ ពី​សំណាក់មហាជនទូទៅ គ្រប់មជ្ឈដ្ឋានទាំងអស់។

​កម្មវីធី «The Voice Cambodia» រដូវកាលទី២ វគ្គ The Battle នេះ ត្រូវបានគេរំពឹងថា នឹងមានភាពអស្ចារ្យ និងល្អជាងមុន ជាមួយនឹងបេក្ខជន-បេក្ខនារី​ជាច្រើនរូប ដែល​បានធ្វើការប្រកួតប្រជែងគ្នា ឡើងទៅវគ្គ Live Show សម្រាំងចេញពីកូនក្រុមរបស់ Coach ទាំងបួននាក់។

ជាក់ស្ដែង នៅយប់មិញនេះ មានបេក្ខជនមួយចំនួន បានឆ្លងផុតវគ្គ The Battle ឡើងទៅវគ្គ Live Show និងមួយចំនួនទៀតបានធ្លាក់ ជាពិសេសមានបេក្ខជន-បេក្ខនារីមួយចំនួន ទទួលបានការ Steal ពីសំណាក់ Coach ដទៃទៀត ដើម្បីឡើងទៅវគ្គ​ Live Show ដោយស្វ័យប្រវត្តិ។

ចង់ដឹងថា តើបេក្ខជន-បេក្ខនារីណាខ្លះ មានសមត្ថភាព​បានឆ្លងវគ្គបន្ត សូមទស្សនានូវវីដេអូទាំងស្រុង ដូចខាងក្រោមនេះ៖

- The Voice Cambodia រដូវកាលទី 2 វគ្គ The Battle សប្តាហ៍ទី 4

ចៅ សុខម៉ី VS សោម ពិសី
ច្រៀងបទ៖ Sorry Seem To Be The Hardest Word

- The Voice Cambodia រដូវកាលទី 2 វគ្គ The Battle សប្តាហ៍ទី 4

ព្រឿន ចាន់មុនី VS អ៊ិច សេរីវង្ស
ច្រៀងបទ៖ សម្រេចចិត្តឈឺចាប់រយៈពេលខ្លីប្រសើរជាង

- The Voice Cambodia រដូវកាលទី 2 វគ្គ The Battle សប្តាហ៍ទី 4

សួន ស្រីណាក់ VS ឈាន ណារិន
ច្រៀងបទ៖ អរុណោទ័យ

- The Voice Cambodia រដូវកាលទី 2 វគ្គ The Battle សប្តាហ៍ទី 4

ឈីន រតនៈ VS រុន រដ្ឋា
ច្រៀងបទ៖ ស្រឡាញ់គ្នាយូរហើេយម្ដេចបន្តទៀតមិនបាន

- The Voice Cambodia រដូវកាលទី 2 វគ្គ The Battle សប្តាហ៍ទី 4

ឃុន វាសនា VS ណាវ ពុទ្ធី
ច្រៀងបទ៖ ចង់បបួលអូនមកឈឺចាប់

- The Voice Cambodia រដូវកាលទី 2 វគ្គ The Battle សប្តាហ៍ទី 4

ផាយ កក្កដា VS សាន ស្រីឡៃ
ច្រៀងបទ៖ ចោលរូបបងទៅស្នេហ៍អ្នកណា?

- នាពេលនេះការប្រឡងប្រជែងក្នុងវគ្គ The Battle ត្រូវបានបញ្ចប់ជាស្ថាពរ! 

យើងទទួលបាន បេក្ខជនបេក្ខនារីសរុបចំនួន32រូប ដែលអាចបន្តទៅវគ្គ Live Show បាន។
នៅសប្ដាហ៍ក្រោយ ការប្រឡងប្រជែងនឹងឈានដល់វគ្គ Live Show សប្ដាហ៍ទី1ហើយ!