Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Update: អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅម្តុំក្បែរផ្សារសាំហាន់ បានរលត់វិញហើយក្រោយអន្តរាគមន៍ទាន់ពេល

08-05-2016 23:18

(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ឲ្យដឹងថា នៅវេលាម៉ោងប្រមាណ២៣៖០៥នាទីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅម្តុំក្បែរផ្សារសាំហាន់ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ត្រូវបានរលត់វិញហើយ ក្រោយមានការអន្តរាគមន៍​។

ករណីអគ្គិភ័យនេះ ឆេះប្រហែល១៥នាទីប៉ុណ្ណោះ ដោយមានមនុស្សម្នាក់រងរបួសផងដែរ នៅក្នុងហេតុការណ៍នេះ ព្រមទាំងឆេះពូក និងសម្ភារៈមួយចំនួន។ ពាក់ព័ន្ធនឹងមូលហេតុសង្ស័យឆ្លងចរន្តអគ្គិសនី៕