(ព្រៃវែង)៖ នៅសប្តាហ៍ ក្នុងដើមខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះក្រុមការងារដឹកនាំដោយ លោក នេត សាវឿន ប្រធានក្រុមការងារចុះពង្រឹងតាមបណ្តាឃុំក្នុងស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច បានសម្រេចការងារមួយចំនួន ទាំងការចែកមូលនិធិសម្តេចក្រឡាហោម ស ខេង ជូនប្រជាពលរដ្ឋផងដែរ។

ស្រុកទាំងពីរ ក្រុមការងារបានបញ្ចប់ការចុះដល់ខ្នងផ្ទះធ្វើបច្ចុប្បន្នភាព នឹងត្រៀមប្រជុំបូកសរុបលើកទិសដៅអនុវត្តបន្ត។

ចំណែកការផ្តល់ជូនមូលនិធិមនុស្សធម៌ ស ខេង បានដល់គ្រួសារសម្រាលបុត្រ 8០នាក់ និងឆ្លងទន្លេរ ៣០នាក់ ក្នុងនោះបានជម្រុញអាជ្ញាធរចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលនៅសល់។

ដោយឡែកក្រុមការងារតាមបណ្តាឃុំបានចុះត្រួតពិនិត្យផ្លូវលំចូលភូមិ និងអណ្តូងទឹកស្អាតក្នុងនោះនៅឃុំទឹកថ្លាបានផ្តល់អណ្តូងទឹកស្នប់ថ្មី ចំនួន ៦អណ្តូង ព្រមទាំងចេញថវិកាជួសជុលផ្ទះ ១០ខ្នងដែលបណ្តាលមកពីខ្យល់កន្រ្តាក់ និងនៅឃុំត្នោតបានចុះជួសជុលអណ្តូងទឹកមួយចំនួន៕


នៅឃុំព្រាល ស្រុកកញ្ជ្រៀច ក្រុមការងារបានចុះពិនិត្យការជួសជុលសាលាបឋមសិក្សានៅភូមិទួលត្នោត ០១ខ្នង ដែលបានជួសជុលរួច និងបន្តត្រួតពិនិត្យការជួសជុលសាលាបឋមសិក្សាភូមិត្រពាំងទឹម សម្រេច ៩០% ព្រមទាំងឧបត្ថម្ភ តុ-ទូសម្រាប់សិស្សនិងគ្រូដល់សាលាបឋមសិក្សាទាំងពីរកន្លែងផងដែរ៕

Advertising