(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា គឺជារដ្ឋមន្រ្តី ដែលបានធ្វើការបរិច្ចាគថវិកាសម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាច្រើនជាងគេ នៅក្នុងពិធីអបអរសាទរខួប ១៥៣ឆ្នាំ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមនាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦នេះ។

បើយោងតាមការប្រកាសឲ្យដឹងនៅក្នុងកម្មវិធីនាព្រឹកមិញនេះ បានឲ្យដឹងថា លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានបរិច្ចាគថវិការហូតដល់ទៅ ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ដោយឡែករដ្ឋមន្រ្តីតាមបណ្តាក្រសួងដទៃទៀត បើយោងតាមការប្រកាសភាគច្រើនបរិច្ចាគ ១ម៉ឺនដុល្លារអាមេរិក។

សូមបញ្ជាក់ថា ក្នុងពិធីអបអរសាទរខួប ១៥៣ឆ្នាំ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមនាព្រឹកមិញនេះ កាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជនជាង ១៣លានដុល្លារអាមេរិក៕