(ភ្នំពេញ)៖ នៅវេលាម៉ោង ៤៖០០នាទីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ បានដាក់ឲ្យដំណេីរការភ្លេីងស្តុបថ្មីទី៦ នៅប្រសព្វរវាងផ្លូវលេខ ២១៧ ឬផ្លូវចំការដូង និងផ្លូវព្រៃស ក្នុងខណ្ឌដង្កោ នេះបើតាមការបញ្ជាក់របស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ តាមរយៈ Facebook ផ្លូវការរបស់លោក។

ដោយឡែកនៅរសៀលថ្ងៃទី​៧ ខែឧសភា ម្សិលមិញ សាលារាជធានីភ្នំពេញបានដាក់ឲ្យដំណើការ ភ្លើងស្តុបទី៥ ស្ថិតនៅចំណុចប្រសព្វរវាងផ្លូវ ២១៧ និងផ្លូវលូ ៥ផងដែរ។

សូមជម្រាបថា សាលារាជធានីភ្នំពេញគ្រោងដាក់ឲ្យដំណើរការភ្លើងស្តុបថ្មីចំនួន ១០០ស្តុបបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ ដែលគម្រោងនេះរំពឹងថា នឹងបញ្ចប់នៅចុងឆ្នាំ២០១៦នេះ៕