(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមខួប ១៥៣ឆ្នាំ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦នេះ គេបានសង្កេតឃើញមានការចូលរួមយ៉ាង​សស្រាក់សស្រាំ​ពីសប្បុរសជននានា ចូលរួមបរិច្ចាគថវិកាជួយដល់កាក​បាទក្រហម ដើម្បីរួមវិភាគទានជួយដល់ជនរងគ្រោះ។

អ្នកចូលរួមឧបត្ថម្ភរួមមានមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល អ្នកឧកញ៉ា ឧកញ៉ា រួមនិងក្រុមហ៊ុនឯកជនផ្សេងៗជាច្រើនទៀត។ ជាមួយគ្នានេះ លោក ចាប តូ ជនពិការផ្នែកទាំងសងខាង និង ជាប្រធាន​សមាគម​សំនៀងជនពិការ ក៏បានចូលរួមឧបត្ថម្ភថវិកា ៥០០ដុល្លារ ដល់កាកបាទក្រហ​មកម្ពុជាផងដែរ។

ការចូលរួមយ៉ាងច្រើនកុះ​ករពីសប្បុរសជន រួមទាំងក្រុមជនពិការនេះ បានសបញ្ជាក់ឲ្យឃើញថា មហាជនបានគាំទ្រ​យ៉ាងផុសផុល ដល់សកម្មភាពរបស់កាក​បាទក្រហមកម្ពុជា ក្នុងការជួយដល់ជន​រងគ្រោះ ជនទីទ័លក្រ និងជនខ្វះទំនុកបម្រុងនានានៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ក្នុងពិធីអបអរសាទរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមខួប ១៥៣ឆ្នាំ នាព្រឹកមិញនេះ កាកបាទក្រ ហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជនសរុបជាង ១៣លាន​ដុល្លារអាមេរិក៕

Advertising