(ភ្នំពេញ)៖ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចេញសារលិខិតអបអរសាទរ អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងជាប្រធានសមាគមឧកញ៉ាកម្ពុជា និងជាឧត្តមទីប្រឹក្សានៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្នុងឱកាសទទួលបានគោរមងារបណ្ឌិត ពីសាកលវិទ្យាល័យថុនបូរី នៃប្រទេសថៃ។

ក្នុងសារលិខិតអបអរសាទរ បានសរសេរថា តាងនាមឲ្យសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគម
អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមសម្តែងនូវមនោសញ្ចេតនារំភើបរីករាយ អបអរសាទរយ៉ាងក្លៀវក្លាបំផុតជូនចំពោះ អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងជាប្រធានសមាគមឧកញ៉ាកម្ពុជា និងជាឧត្តមទីប្រឹក្សានៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្នុងឱកាសទទួលបានគោរមងារ «បណ្ឌិត» ពីសាកលវិទ្យាល័យប៉ុនបូរី នៃប្រទេសថៃ។

នេះគឺជាសក្ខីភាពនៃស្នាដៃដ៏ពិសិដ្ឋដែលកើតចេញពីសកម្មភាព និងការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈដ៏មុតមាំ ពោរពេញទៅដោយសមត្ថភាពប្រកបដោយគតិបណ្ឌិត ដែលសម្រេចបាននូវជោគជ័យ និងសមិទ្ធផលជាច្រើនជូនសង្គមជាតិ ក្នុងការជំរុញវិស័យឯកជនឲ្យកាន់តែមានការអភិវឌ្ឍជឿនលឿន ដើម្បីទ្រទ្រង់សេដ្ឋកិច្ចកម្ពុជារឹងមាំជានិរន្តរ៍។
ក្នុងឱកាសដ៏សោមនស្សនេះផងដែរ ក្នុងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមគោរពកោតសរសើរដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្តជូនចំពោះ អ្នកឧកញ៉ា ចំពោះវីរភាពដ៏ឧត្តុង្គឧត្តម និងកោតសរសើរ ដ៏ក្រៃលែង ចំពោះស្មារតី និងសកម្មភាពស្នេហាជាតិ មនុស្សធម៌ គុណធម៌ និងជាគំរូវីរភាពដ៏វិសេសវិសាល សម្រាប់ព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្តងទៀត ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមគោរពជូនពរ អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី សូមប្រកបដោយសុខភាពមាំមួន ប្រាជ្ញាភ្លឺថ្លា ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុងឧត្តម និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត
ឡើយ៕