សាលាអន្តរជាតិ American Bridge រៀបចំការប្រកួតកីឡាបាល់ទាត់ប្រចាំសាលារបស់ខ្លួន
08-05-2016 09:13
(ភ្នំពេញ)៖ នៅថ្ងៃទី០8 ខែឧសភា ឆ្នាំ២០១៦នេះ សាលាអន្តរជាតិ American Bridge បានរៀបចំការប្រកួតកីឡាបាល់ទាត់ជុំទី១ សប្តាហ៍ទី៧ រវាងសាខា និងសាខា នៅទីលាន។
ដោយនៅវេលាព្រឹកថ្ងៃអាទិត្យនេះ មានការប្រកួតចំនួន២គូ រវាង U13 សាខាទី ១៥ ប្រកួតជាមួយ U13 សាខាទី១១ និង U13 សាខាទី០២ ប្រកួតជាមួយ U13 សាខាទី១៤។ ចំណែកពេលរសៀលគឺមាន U19 សាខាទី០៣ ប្រកួតជាមួយ U19 សាខាទី០៩ និង U13 សាខាទី០៣ប្រកួតជាមួយ U13 សាខាទី០៦ ដើម្បីសន្សំពិន្ទុ ឈានទៅវគ្គបន្ត។
សូមជំរាបថា សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ បានបើកដំណើរការចំនួន១៧សាខាហើយ ក្រោយពីមានការគាំទ្រពីសំណាក់បងប្អូនជាមាតាបិតា។ ចំពោះសាខាទី១៧ ទើបនឹងសម្ពោធនៅថ្ងៃទី២៩ ខែកុម្ភៈកន្លងទៅថ្មីៗ សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាឲ្យសិស្សានុសិស្សទទួលបានជោគជ័យក្នុងវិថីសិក្សាអប់រំនេះ៕