(ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០១៦ម្សិលមិញ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ១០​លើក​ ក្នុង​នោះ​យប់​៤​លើក​ បណ្តាលឲ្យមនុស្ស​ស្លាប់​៣​នាក់​ រង​របួសធ្ងន់​៥​នាក់​ និង​របួសស្រាល​៨​នាក់​ នេះបើតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានបន្តថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ១០​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុបចំនួន​ ១៩​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​ ១០​គ្រឿង​,​ រថយន្ត​ធុន​តូច​ ៥​គ្រឿង​,​ រថយន្ត​ធុន​ធំ​ ២​គ្រឿង​,​ យាន​ផ្សេងៗ​ ២​គ្រឿង ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ ល្មើស​ល្បឿន​ ៤​លើក​,​ ស្រវឹង​ ១​លើក​,​ មិន​ប្រកាន់​ស្តាំ​ ២​លើក​ ,​ ប្រជែង​គ្រោះថ្នាក់​ ២​លើក​ ,​ មិន​គោរព​សិទ្ធិ​១​លើក​ក្នុង​នោះ​ មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​ ៨​នាក់​។

​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ​មធ្យោបាយ​ល្មើស​ ៤,២៤៦​ គ្រឿង​,​ អប់រំ​ ១,៥៩៦​ គ្រឿង,​ ពិន័យ​ ២,៦៤៩​ គ្រឿង ៕ ​