(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣៥នាក់, ជាសះស្បើយ១៣៣នាក់ និងគ្មានអ្នកស្លាប់ទេ

២៖ អ៊ុយក្រែនចោទថា រុស្ស៊ីប្រព្រឹត្តអំពើប្រល័យពូជសាសន៍ តែមូស្គូប្រកែក

៣៖ សម្តេចតេជោ ហ៊ុន សែន៖ ភាសាដែលថា «ដឹកនាំយូរទៅ កាន់តែក្រទៅៗ» មិនឆ្លុះបញ្ចាំងពីតថភាពនៃដំណើរការអភិវឌ្ឍន៍របស់កម្ពុជា

៤៖ គណៈរដ្ឋមន្ត្រីស្រីលង្កាទាំងមូល លាលែងចេញពីតំណែង ចំពោះមុខបាតុកម្មតវ៉ា, ការបិទបណ្ដាញទំនាក់ទំនងសង្គម

៥៖ សម្ដេចតេជោ ហ៊ុន សែន កំពុងពិចារណាក្នុងការអនុញ្ញាតមិនឲ្យមានការពាក់ម៉ាស់ នៅក្នុងខេត្តមួយចំនួន

៦៖ Wall Street Journal៖ លោក ហ្សេលេនស្គី ច្រានចោលកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ប៉ុន្មានថ្ងៃមុនសង្រ្គាមផ្ទុះឡើង

៧៖ សម្តេចតេជោ ហ៊ុន សែន ពន្យល់ពលរដ្ឋថា មិនលំបាកទេការចាក់បេតុងនៅតាមច្រាំងមាត់ស្ទឹងសៀមរាប តែមិនអាចធ្វើបានព្រោះជាតំបន់អភិរក្ស និងជាលក្ខខណ្ឌ របស់យូណេស្កូ

៨៖ លោក ម៉ាក្រុង៖ ការដាក់ទណ្ឌកម្មជុំថ្មីប្រឆាំងរុស្ស៊ី ចាំបាច់ត្រូវតែធ្វើ ក្រោយការសម្លាប់រង្គាលក្នុងទីក្រុង Bucha

៩៖ សម្តេចតេជោ ហ៊ុន សែន៖ មានសម្បត្តិបេតិកភណ្ឌនៅប្រទេសមួយចំនួន ត្រូវបានដកចេញពីបញ្ជី ព្រោះតែបំពាននឹងលក្ខខណ្ឌរបស់យូណេស្កូ

១០៖ អ៉ីរ៉ង់បន្ទោសអាមេរិក សម្រាប់ការផ្អាកកិច្ចចរចានុយក្លេអ៊ែរ នៅទីក្រុង Vienna

១១៖ សម្ដេចតេជោ ហ៊ុន សែន អះអាងថា កាមេរ៉ាសុវត្ថិភាពត្រូវបានបំពាក់តាមទីសាធារណៈ នៅក្រុងសៀមរាប ដើម្បីធានាសុវត្ថិភាព ១

១២៖ មេដឹកនាំហុងកុងលោកស្រី Carrie Lam បញ្ជាក់ថានឹងមិនឈរឈ្មោះ សម្រាប់អាណត្តិទី២ ទេ

១៣៖ សម្តេចតេជោ ហ៊ុន សែន ឲ្យអ្នករកស៊ីអចលនទ្រព្យ បញ្ឈប់ការទិតៀនលើការកំណត់កម្ពស់សាងសង់ នៅសៀមរាប-អង្គរ, បើធ្វើខុស កម្ពុជានឹងត្រូវដកពីបញ្ជីបេតិកភណ្ឌពិភពលោក២

១៤៖ ព្រះអង្គម្ចាស់ហ្ស៊កដានី Hamza បោះបង់ចោលតំណែងរាជវង្ស ដើម្បីតវ៉ានឹងគោលនយោបាយបច្ចុប្បន្ន

១៥៖ សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលបំផ្លាញសន្តិភាពកម្ពុជា មិនត្រូវអត់ឱនឱ្យឡើយ ហើយកុំញញើតនឹងបំផ្លាញពួកគេ៣

១៦៖ អ៊ុយក្រែនកំពុងប្រើករណីទីក្រុង Bucha ដើម្បីបញ្ចុះបញ្ចូលឲ្យមានអន្តរាគមន៍យោធាពីអាមេរិក, នេះបើតាមអ្នកកាសែតអាមេរិក

១៧៖ សម្តេចតេជោ ហ៊ុន សែន៖ ផ្លូវទាំង៣៨ខ្សែ នៅទីក្រុងសៀមរាប សុទ្ធតែមានព្រះនាមព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនកម្ពុជា ដែលបានសាងស្នាព្រះហស្ថ និងស្នាដៃចំពោះជាតិ៤

១៨៖ ប្រធានាធិបតីស្រីលង្កា ហៅគណបក្សទាំងអស់នៅក្នុងសភា ឱ្យចូលរួមក្នុងរដ្ឋាភិបាល ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច

១៩៖ សម្តេចតេជោ ហ៊ុន សែន រីករាយចំពោះសមិទ្ធផល នៅក្រុងសៀមរាប ដោយប្រកាសជាថ្មីថា សមិទ្ធផលនេះជា «តារារះទិសឧត្តរ» របស់កម្ពុជា

២០៖ ប្រមុខ UN អំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យ លើករណីជនស៉ីវិលស្លាប់ ក្នុងទីក្រុង Bucha របស់អ៊ុយក្រែន

២១៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថ្ងៃនេះ៥២ឆ្នាំមុនជាថ្ងៃដែលសម្តេចចុះឈ្មោះចូលកងទ័ព ដើម្បីតស៊ូ តាមការអំពាវនាវរបស់ ព្រះបរមរតនកោដ្ឋ

២២៖ ក្រុមទីប្រឹក្សាប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង បំពេញទស្សនកិច្ចនៅអាមេរិក ក្រោមគោលដៅជំរុញ ឱ្យកិច្ចប្រជុំកំពូលជាមួយលោក បៃដិន អាចកើតឡើងបានឆាប់ៗ

២៣៖ ថៃ៖ មនុស្ស ២៤,៨៩២នាក់ ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៩៧នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

២៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៦,២៤១នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣៩នាក់ស្លាប់ ក្នុង១ថ្ងៃ

- ព័ត៌មាន Fresh News Plus

១៖ Meta បានអនុញ្ញាតសម្រាប់បុគ្គលិកណាដែលមិនមានដូសជម្រុញ COVID-19 គ្រប់គ្រាន់ក៏អាចចូលបម្រើការងារបានដែរ

២៖ CEO ក្រុមហ៊ុន Yandex ប្រចាំប្រទេសរុស្ស៊ីប្រកាសលាឈប់ពីតំណែង

៣៖ ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskiy បង្ហាញវត្តមានតាមវីដេអូ ក្នុងកម្មវិធីពានរង្វាន់ «Garmmy Awards» ស្នើឲ្យបន្តគាំទ្រអ៊ុយក្រែន តាមមធ្យោបាយណាក៏បាន

៤៖ ទីបំផុត Messi, Mbappe និង Neymar ស៊ុតបញ្ចូលទីរួមបានគ្នា ក្នុងប្រកួត PSG យកឈ្នះ Lorient

៥៖ Xavi បន្តកំណត់ត្រាដឹកនាំ Barcelona ១៤ប្រកួតមិនទាន់ចាញ់ ក្រោយបន្ថែមជ័យជម្នះលើ Sevilla

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)