(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ក្រសួងសុខាភិបាល បានសម្រេចបន្ថែមទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅអំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ គណៈកម្មការចំពោះកិច្ច បានបញ្ជាក់ថា ទីតាំងដែលត្រូវបន្ថែមសម្រាប់ចាក់វ៉ាក់សាំងនោះ មាននៅតាមតំបន់កម្សាន្ដសំខាន់ៗ និងវត្តអារាមដើម្បីសម្រួលឲ្យកម្មករ កម្មការិនី អាចទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញបន្ថែមទៀត លើទីតាំងដែលកំពុងដំណើរការ។

ខាងក្រោមនេះ ជាសេចក្ដីជូនព័ត៌មានរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស៖