(ភ្នំពេញ)៖ ដើម្បីអបអរភាពជាម្ចាស់នៃកិច្ចប្រជុំកំពូលអាស៊ានរបស់កម្ពុជា ឆ្នាំ២០២២ ក្រោមមូលបទ អាស៊ានរួមគ្នាធ្វើ - ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ហើយឆ្នាំ២០២២ នេះត្រូវបានកំណត់ជាឆ្នាំ នៃយុវជនអាស៊ាន កម្ពុជា និយាយជារួម និងអនុវិស័យអភិវឌ្ឍន៍យុវជន និយាយដោយឡែក បានរៀបចំព្រឹត្តិការអមចំនួន៤ សំខាន់ ដែលក្នុងនេះ «កិច្ចសន្ទនាយុវជនអាស៊ានលើកទី១- FIRST ASEAN YOUTH DIALOGUE» ត្រូវបានរៀបចំឡើងក្រោមមូលបទ «យុវជននៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០៖ កាលានុវត្តភាព និងការប្រឈមនៅក្នុងការស្តារឡើងវិញក្រោយជំងឺរាតត្បាតសាកល» ក្នុងគោលបំណង ដើម្បីបង្កើតវេទិកាសម្រាប់យុវជនអាស៊ាន និង យុវជន មកពីសាធារណរដ្ឋកូរ៉េ ក្នុងការចូលរួមកិច្ចពិភាក្សាគោលនយោបាយ ដ៏មានអត្ថន័យ ជាមួយនឹងរដ្ឋមន្រ្តីយុវជនអាស៊ាន-សាធារណរដ្ឋកូរ៉េ និងដៃគូរសន្ទនាជាន់ខ្ពស់សំខាន់ៗជាច្រើន។

ក្រសួងអប់រំ យុវជន និងកីឡា និងលេខាធិការអាស៊ាន ក្រោមកិច្ចសហប្រតិបត្តិការ និងគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នឹងរៀបចំកិច្ចសន្ទនាយុវជនអាស៊ានលើកទី១- FIRST ASEAN YOUTH DIALOGUE ជា២ដំណាក់កាល៖

* ដំណាក់កាលទី១ Virtual Pre-departure Program នៅថ្ងៃទី១៨-២០ ខែកក្កដា ឆ្នាំ២០២២ និង
* ដំណាក់កាលទី២ On-site Event នៅថ្ងៃទី២៤-២៧ ខែកក្កដា ឆ្នាំ២០២២ នៅខេត្តសៀមរាប ប្រទេសកម្ពុជា ដោយរាប់បញ្ចូលទាំងថ្ងៃធ្វើដំណើរ ។

កិច្ចសន្ទនាយុវជនអាស៊ានលើកទី១- FIRST ASEAN YOUTH DIALOGUE បានចាប់ផ្តើមបើកទទួលពាក្យជាផ្លូវការហើយ សម្រាប់យុវជនកម្ពុជាចំនួន ០៥រូប ដែលមានអាយុចន្លោះពី១៨ ដល់ ៣៥ ឆ្នាំ មានសមត្ថភាព និងបំណងចង់យល់ដឹង ចង់រៀនសូត្រ និងចង់ធ្វើការពិភាក្សាអំពីអាស៊ាន បង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួននៅលើឆាកអន្តរជាតិ ។

តើប្អូនៗចង់ក្លាយខ្លួនជាតំណាងយុវជនកម្ពុជា នៅលើឆាកអន្តរជាតិដែរឬទេ? រង់ចាំអ្វីទៀត? កុំឱ្យឱកាសនេះកន្លងផុតទៅ!

សូមដាក់ពាក្យនៅទីនេះ៖ https://forms.gle/ZVA2cphvA6xNFzEy9 ។ ឱសានវាទ៖ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៧៖០០នាទី ៕

សម្រាប់ព័ត៌មានបន្ថែម៖

* អ៉ីម៉ែល: [email protected]
* Facebook page: First ASEAN Youth Dialogue
* Instagram account: first.asean.youth.dialogue
* #1stASEANYouthDialogue #theYearofASEANYouth2022 #ASEAN #Cambodia