(ក្រចេះ)៖ លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ និងជាប្រធានក្រុមការងារគណបក្សខេត្តសង្កាត់រកាកណ្ដាល នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ១៥១គ្រួសារ ក្នុងសង្កាត់រកាកណ្ដាល ក្រុងក្រចេះ។

ក្នុងឱកាសនោះ លោកស្រីអភិបាលរងខេត្ត បានពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន រ៉ានី ហ៊ុនសែន ជូនលោកតា លោកយាយ ពុក ម៉ែ បងប្អូនប្រជាពលដ្ឋទាំងអស់ ដែលជានិច្ចជាកាលសម្តេចតែតែគិតគូរ អំពីសុខទុក្ខរបស់បងប្អូនទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏សម្តេចនៅតែ រួមសុខរួមទុក្ខជាមួយបងប្អូនជានិច្ច។

លោកស្រី បានបញ្ជាក់ទៀតថា ភាពក្រីក្រនៅប្រទេសណាក៏មានដែរ ប៉ុន្តែទោះជាយ៉ាងក៏ដោយ អាជ្ញាធរមូលដ្ឋាន មិនដែលបោះបង់បងប្អូនចោលនោះឡើយ ហើយក៏មិនទុកឲ្យបងប្អូនណាម្នាក់ស្លាប់ ដោយគ្មានអាហារហូបនោះទេ នេះហើយជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ចាប់តាំងពីថ្នាក់លើ រហូតដល់ថ្នាក់សង្កាត់។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រីអភិបាលរង ក៏បានឧបត្តមដល់បងប្អូនប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយទាំង១៥១គ្រួសារ ក្នុងម្នាក់ៗទទួលបានរួមមាន៖ សារ៉ុង១ និង ថវិកា១ម៉ឺនរៀលផងដែរ៕