(សៀបរាម)៖ លោកស្រី គួយ ណាលីន តំណាងលោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦នេះ បានចុះផ្តល់អំណោយមនុស្សធម៌ នៅស្រុកវ៉ារិន ដល់គ្រួសាររងគ្រោះ ដោយសារភ្លៀងលាយ និងខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋនៅឃុំស្រែណូយ ឃុំវ៉ារិន ឃុំល្វាក្រាំង ឃុំស្វាយស សរុប៤ឃុំ ក្នុងនោះរលំ ផ្ទះ១២ខ្នង និងប៉ះពាល់ធ្ងន់ធ្ងរ ៣៦ខ្នង ឆេះផ្ទះ ៥ខ្នង។

អំណោយត្រូវផ្តល់ជូនគ្រួសាររងគ្រោះ របើកដំបូល ជញ្ជាំង រលំផ្ទះ មួយគ្រួសារទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ចាន៥ ស្លាបព្រា៥ ឆ្នាំង១ ទឹកសុទ្ធ១យួរ ទឹកត្រី១យួរ អង្ករ២៥ គ.ក្រ និងថវិកា៥០០០០រៀល។ ដោយឡែក គ្រួសាររងគ្រោះរលំផ្ទះ និងឆេះក្នុងមួយគ្រួសារទទួលបន្ថែម តង់១ ធុងទឹក១គូ និងឯថវិកា ១០០.០០០រៀល៕