(ភ្នំពេញ)៖ យោងតាម Facebook Page ផ្លូវការរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា ការចុះឈ្មោះបេក្ខជន ទាំងពីរភេទ ដែលបានបើកចាប់ពីថ្ងៃ៤ ខែឧសភា គឺនឹងបិទនាវេលោម៉ោង ៦៖០០ល្ងាច នៅថ្ងៃទី៨ ខែឧសភា ស្អែកនេះ។

Facebook Page សម្តេច ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការចុះឈ្មោះបេក្ខជនទាំងពីរភេទដែលបានបើកចាប់ពីថ្ងៃ ៤ ឧសភា គឺនឹងបិទ នៅថ្ងៃទី៨ ខែឧសភា ស្អែកនេះ វេលោម៉ោង ៦:០០ល្ងាច។ នេះជាឱកាសបញ្ចេញស្នាដៃ និងសមត្ថភាពនៃអំពើល្អរបស់យុវជនយុវនារី។ សូមផ្ញើជា (វីដេអូ, កំណាព្យ/អត្ថបទ, គំនូរ ឬ ចម្រៀង) ចូលរួមប្រកួតប្រជែងនៅ link

ខាងក្រោម: http://www.samdechhunsen.gov.kh/khmer_youth_role_model/login.php

តើមានយុវជនយុវនារីណាខ្លះ ដែលបាននិងកំពុងសាងអំពើល្អនៅក្នុងសហគម សាលារៀន មណ្ឌលកុមារកំព្រា ស្រី្តមេម៉ាយ ជនពិការ ទុរគតជនចាស់ជរា និងគ្មានឱកាសនៅក្នុងសង្គម? {រង្វាន់និងប័ណ្ណសរសើរ សម្តេចតេជោនាយករដ្ឋមន្រ្តី} កំពុងរង់ចាំ {យុវជនគំរូ} ចំនួន១០នាក់! នៅក្នុងការប្រកួតប្រជែងលើកទី៣ នេះ។

ទន្ទឹមនឹងនេះ គឺយុវជនជ័យលាភីទាំង ១០ នាក់និងក្រុមគ្រួសារមិត្តភ័ក្តិគឺត្រូវបានផ្តល់កិត្តិយសមកទទួលពានរង្វាន់ និងទស្សនាវិមានរាជរដ្ឋាភិបាលសន្តិភាពផងដែរ!

កាលពីព្រឹកមិញនេះ មានក្រុមប្លន់ព័ត៌មានបច្ចេកវិទ្យា (Hacker) ចូលលួចនិងប្តូរទិន្នន័យក្នុងគេហទំព័រសរួមទាំប្តូររូបបេក្ខជន និងបេក្ខនារី បានធ្វើឲ្យប៉ះពាល់បេក្ខជន ដែលបានដាក់ពាក្យរួចហើយ។ សូមបេក្ខជនទាំងអស់ចូលពិនិត្យ Profile និងឯកសារដែលបានដាក់ពាក្យរួច មុន System បិទនៅថ្ងៃអាទិត្យស្អែកម៉ោង ៦៖០០ល្ងាច» ។

Facebook Page សម្តេច ហ៊ុន សែនបានបញ្ជាក់ទៀតថា ចំពោះបេក្ខជន និងបេក្ខនារីដែលទទួលបានជ័យលាភី Top 1 &Top 10 ទាំងអស់ (លើកទី១ និងទី២) គឺមិនមានសិទ្ឋិចូលរួមប្រកួតប្រជែងទេ។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងតាមលេខទូរស័ព្ទ 017-353-997, 077-568-899៕