(ស្វាយរៀង)៖ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា បានដឹកនាំប្រតិភូក្រសួង ទៅចូលរួមគោរពវិញ្ញាណខន្ធ ព្រះមេគណ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦នេះ ក្រោយពីព្រះអង្គបានទទួលអនិច្ចកម្ម។ ក្នុងឱកាសនោះដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងធម្មការ និងគណៈសង្ឃជាន់ខ្ពស់ជាច្រើននាក់-អង្គផងដែរ។

សូមបញ្ជាក់ថា ព្រះមេគណ ដែលបានទទួលអនិច្ចធម្មនេះ បានសាងផ្នួសតាំងពីបឋមវ័យរហូត ដល់សមយ័ប៉ុលពត ទើបត្រូវបានគេចាប់ផ្សឹក តែក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ក៏បានសាងផ្នួសវិញរហូតមក ដោយទទួលបានគោរម្យងា ជាបន្តបន្ទាប់មុនពេលអនិច្ចធម្ម។

ព្រះអង្គទទួល បានគោរម្យងាជារាជាគណៈថ្នាក់ទោមន្ត្រីសង្ឃជាន់ខ្ពស់ គណមហានិកាយ នៃកម្ពុជា៕