(ព្រៃវែង)៖ លោក ហួម តាំងហឿត ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាប្រធានក្រុមការងារចុះជួយឃុំ ពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង បានដឹកនាំរៀបចំធ្វើវេទិកាសាធារណៈនៅមូលដ្ឋាន ដើម្បីដោះស្រាយទុក្ខកង្វល់ និងទទួលយកសំណូមពររបស់ប្រជាពលរដ្ឋ ពិសេសសេវាសាធារណៈ។

វេទិកាសាធារណៈនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសរុបទាំងអស់ជិត១០០នាក់។

ក្នុងនោះ លោក ហួម តាំងហឿត បានទទួលយកសំណូមពររបស់ប្រជាពលរដ្ឋ ដូចជា ដាក់សូឡាចំនួន២០បង្គោល ទំហំ ៣០០វ៉ាត់ និងជួសជុលថ្លូវលំ១ខ្សែ ប្រវែង៣គីឡូម៉ែត្រ។ ដោយឡែកសម្រាប់បញ្ហាដែលដោះស្រាយមិនទាន់ចេញ លោកនឹងរាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីដោះស្រាយជាបន្ដបន្ទាប់៕