(ចាកាតា)៖ ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងហ្វីលីពិន បានយល់ព្រមរួមដៃគ្នាកម្ចាត់ក្រុមឧទ្ទាម អាប៊ូ សាយយ៉ា (Abu Sayyaf) ដែលតែងតាំងរាតត្បាតយ៉ាងខ្លាំងនៅហ្វីលីពិន ជាពិសេសគឺនៅច្រកព្រំដែនសមុទ្រអន្តរជាតិរវាងប្រទេស​ទាំងបី នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន New York Times ចេញផ្សាយនៅថ្ងៃទី០៧ ខែឧសភា។

នៅក្នុងកិច្ចប្រជុំកំពូលមួយ ដែលមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់របស់ប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងហ្វីលីពិន នៅក្នុងទីក្រុង Yogyakarta នាថ្មីៗនេះ បានឲ្យដឹងថា ក្រុមឧទ្ទាម អាប៊ូ សាយ បានចាប់ជំរិត​នាវិក​ឥណ្ឌូនេស៊ី ចំនួន ១០នាក់ នៅភាខាងត្បូងនៃប្រទេសហ្វីលីពិន ហើយនៅមុននេះ ក្រុមឧទ្ទានដែល​បានកកើតជាង ពីរទសវត្សរ៍មកហើយនោះ បានចាប់ជំរិតមនុស្ស​ប្រមាណ ១៩នាក់ ក្នុងនោះមានបរទេសផងដែរ។

កាលពីសប្ដាហ៍មុននេះ ក្រុមឧទ្ទាម អាប៊ូ សាយ បាន​ចាប់កាត់ក្បាលជនជាតិកាណាដា ស្ថិតនៅភាគខាងត្បូងកោះ Jolo ដែលបញ្ហាអស់ទាំងនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងហ្វីលីពិន ដូច្នេះហើយ​ទើប​ពួក​គេសម្រេចរួមដៃគ្នា ប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមនេះ រហូតដល់ដំណាក់កាលចុងក្រោយ៕