(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង២៩.៣លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៤,១ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១សែននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ៩,៦៥០,៦៦៣នាក់ (ស្លាប់ ៤២,៥២៦នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,០១៥,៧៤៨នាក់ (ស្លាប់ ១៥៥,១៦៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,២០១,៩១៩នាក់ (ស្លាប់ ៣៤,៩៨៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៧៨,២៤៥នាក់ (ស្លាប់ ៥៩,២៤៩នាក់)
* ថៃ ឆ្លងចំនួន ៣,៦៥៦,៧២៦នាក់ (ស្លាប់ ២៥,២២៥នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,១០១,៤៣៨នាក់ (ស្លាប់ ១,២៧០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១១,៦៧៤នាក់ (ស្លាប់ ១៩,៤៣១នាក់)
* ទ្បាវ ឆ្លងចំនួន ១៧៩,៥៦៣នាក់ (ស្លាប់ ៦៦៩នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៥,៦៨២នាក់ (ស្លាប់ ៣,០៥៤នាក់)
* ព្រុយណេ ឆ្លងចំនួន ១៣៤,៩១៥នាក់ (ស្លាប់ ២១០នាក់)៕