(បន្ទាយមានជ័យ)៖ មន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន២៧នាក់ត្រូវ បានប្រកាសមុខតំណែង និង១៣៤នាក់ ត្រូវបានបំពាក់ ឋានន្តរស័ក្តិនាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ នៅសាលប្រជុំទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ។

លោក ស៊ុន សម្បត្តិ មេបញ្ជការរងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានប្រកាសថា ក្រសួងការពារជាតិ បានសម្រេចជ្រើសរើស ពលអាវុធហត្ថចំនួន ៣០០នាក់បន្ថែមទៀត ដើម្បីបំពេញក្របខណ្ឌឲ្យបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ចំពោះបងប្អូនដែលមានកូនគ្រប់លក្ខខណ្ឌ ជ្រើសរើសអាចដាក់ពាក្យប្រគួតប្រជែងបាន។ តែលោក បានបញ្ជាក់ថា ករណីបងប្អូននៅតាមបណ្តាខេត្ត ដែលជាប់ក្នុងការជ្រើសរើសនេះ គឺមិនអាចវិលមកបំពេញការងារ នៅក្នុងខេត្តរបស់ខ្លួន វិញទេ។

លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាកាអាវុធហត្ថខេត្ត បានផ្តាំផ្ញើដល់មន្ត្រីអាវុធហត្ថទាំងអស់ ដែលទើបទទួលបានភារកិច្ចថ្មីនិងបំពាក់ ឋានន្តរស័ក្តិបន្ថែមនេះត្រូវតែអនុវត្តន៍ ឲ្យខ្ជាប់ខ្ជួននូវបទបញ្ជាផ្ទៃក្នុង និងវិន័យរបស់កងរាជអាវុធហត្ថ ពិសេសត្រូវអនុវត្តឲ្យបានរាល់ភារកិច្ច ដែលថ្នាក់លើប្រគល់ជូន។ ជាងនេះទៅទៀតត្រូវទទួលខុសត្រូវ ក្តាប់ឲ្យបាននូវមុខសញ្ញាប្រព្រឹត្តបទល្មើសផ្សេងៗដែលមាននៅក្នុងមូលដ្ឋាន របស់ខ្លួនគ្រប់គ្រង អនុវត្តឲ្យបាននូវគោលនយោបាយ ភូមិ-ឃុំសុវត្ថិភាព របស់រាជរដ្ឋាភិបាល។

លោកបានសង្កត់ធ្ងន់ៗបន្ថែមថា កិត្តិយស គឺបានមកពីការតស៊ូ និងប្រតិបត្តិ សីលធម៌ បំពេញការងារ គោរពតួនាទី ឲ្យអស់លោក នៅសកម្មភាពដឹកនាំ សម្របតាមថ្នាក់លើដាក់ ជាពិសេសយើងត្រូវរក្សាតួនាទី សម័យមុន គឺពលរដ្ឋគឺយើងជាមើលថែ និងដឹកនាំ តែសម័យនេះពលរដ្ឋជាឪពុកម្តាយ បំរើ និងមិនប៉ះពាល់ជាមួយពួកគាត់ ឬគម្រាមកំហែង ដោយយើងអនុវត្តិតាមប្រជាធិបតេយ្យ។
អាវុធហត្ថត្រូវគោរពតាមវិជ្ជាជីវៈ រក្សាភាពផ្ទៃក្នុងលាក់ការ ហើយអាវុធមានតួនាទីពិសេសការពារ បាវចនា ព្រះមហាក្សត្រ ជាតិសាសនា និងរាជរដ្ឋាភិបាលជាប់ឆ្នោត ដែលពលរដ្ឋបានបោះឆ្នោតជូន។ ស័ក្តិពាក់ស្នាយើង មានតម្លៃណាស់តែប្រសិនបើយើងមិនឲ្យតម្លៃសក្តិ នោះគឺ គ្មានតម្លៃឡើយ៕