(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីណែនាំស្តីពីការការពារសុខភាព រួមទាំងការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២។ នេះបើតាមសេចក្តីណែនាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីណែនាំបានឲ្យដឹងថា យោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានថ្លែងនៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឱ្យប្រជាពលរដ្ឋយើងទាំងអស់ ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងឆ្នាំ២០២២នេះជាធម្មតា បន្ទាប់ពីមានការខកខានអស់រយៈពេល ២ឆ្នាំ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹកពញ្ញាក់ស្មារតី និងជំរុញលើកទឹកចិត្ត ឱ្យមានការចូលរួមរបស់បុគ្គលគ្រួសារ និងសហគមន៍ ព្រមទាំងប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់សូមរួមគ្នាបន្តអនុវត្តនូវវិធានការចាំបាច់នានា ដើម្បីការពារសុខភាពរួមទាំងការការពារការចម្លងវីរុសវីដ-១៩ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ២០២២នេះប្រកបដោយសុវត្ថិភាពនិងភាពរីករាយក្នុងក្រុមគ្រួសារ៕

ខាងក្រោមនេះ ជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៖